ហ្វីលីពីន ត្រៀមទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទះស្រ្តីប្រចាំទ្វីបអាស៊ី ( Asian Women’s Volleyball Championship ) ដោយមានប្រទេសចំនួន១៤ចូលរួមប្រកួត រួមទាំងក្រុមបាល់ទះជម្រើសជាតិស្រ្តីថៃ និងវៀតណាម ដែលមកពីតំបន់អាស៊ានចូលរួមផងដែរ។
តាមគម្រោងការប្រកួតជុំដំបូងគ្រោងនឹងធ្វើឡើងពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ លើទីលាន Alonte Sports Arena ជាមួយប្រទេសចំនួន១៤ប្រទេសនេះ នឹងត្រូវបែងចែកចេញជា៤ពូល ក្នុង១ពូល មានពូល A និងពូល B ២ក្រុម ខណៈពូល C និងពូលD មាន៤ក្រុម។
យោងលើលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល ម្ចាស់ផ្ទះហ្វីលីពីន ស្ថិតនៅពូល A ស្របពេលដែលក្រុមមកពីតំបន់អាស៊ានដូចគ្នា ថៃ ស្ថិតនៅពូល D និងវៀតណាម ស្ថិតនៅពូល C។
តារាងបែងចែកពូលពេញលេញ:
ក្រោយការប្រកួតនេះ២ក្រុមដែលនៅលើគេប្រចាំពូលនីមួៗ នឹងឡើងទៅប្រកួតជុំបន្ទាប់ទៀត ( ជុំទី២ ) ដោយត្រូវបែងចែកចេញជា២ពូលផ្សេងទៀត ជម្រុះរហូតដល់ឡើងទៅរកជុំផ្ដាច់ព្រ័ត្រ ដើម្បីរកក្រុមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ផ្ទាល់តែម្ដង។
យោងលើលទ្ធផលកន្លងមក ក្រុមបាល់ទះជម្រើសជាតិស្រ្តីចិន ត្រូវបានគេទទួលស្គាល់ថាជាក្រុមដែលខ្លាំងជាងគេនៅក្នុងពានរង្វាន់នេះ ដោយធ្លាប់ឈ្នះជើងឯកពានរង្វាន់នេះរហូតដល់១៣លើក ក្នុងចំណោម ការប្រកួតចំនួន១៨លើករួចមក។
គួរបញ្ជាក់ថា ពានរង្វាន់នេះធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ដោយចាប់ផ្ដើមដំបូងកាលពីឆ្នាំ១៩៧៥៕
រូបភាព: twitter