ក្លឹប​ឈរ​លេខ​៧​ក្នុង​តារាង​លីក​កំពូល​ថៃ ឆ្នាំ ២០១៧  Chonburi បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​បាន​យល់​ព្រម​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​សិង្ហបុរី​វកីឡាករ​ Zulfanmi Arifin ពី​ក្លឹប​ Houngang United ដែល​លេង​ក្នុង​លីក​កំពូល​សិង្ហបុរី​ S.League។

បន្ទាប់​ពី​មើល​ឃើញ​ទម្រង់​លេង​នៅ​រដូវ​កាល​មុន​ Houngang United ក្រុម​ឆ្លាមខៀវ​របស់​ថៃ​មួយ​នេះ​បាន​សម្រេច​កុង​ត្រា​ហើយ​កីឡាករ​ នឹង​ជួយ​ក្លឹប​ចាប់​ពី​រដូវ​កាល​២០១៨​ត​ទៅ។

Arifin មាន​ប្រភព​ចេញ​ពី​យុវជន​ថ្នាល​របស់​ក្រុម​ជម្រើស​ជាតិ​សង្ហបុរី​ ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​បាន ​៣០​ ប្រកួត​ផង​ដែរ។ រូប​គេ​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ ដែល​ដែល​ឈ្នះ​ជើងឯក​ ពាន​ 2012 AFF Championship ក្រោយ​ឈ្នះ​ថៃ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង​ពីរ​ជើង៕