ពានកម្រិតទី៣​អង់គ្លេស​ League Cup ដែល​ពីមុន​ឈ្មោះ​ថា EFL Cup ឬត្រូវបាននិយមហៅ Carling Cup គ្រោង​នឹងធ្វើ​ការ​ចាប់​ឆ្នោត​ប្រកួតជុំ​​ទី​មួយ​របស់​ខ្លួន​នៅ​រាជធានី​បាងកក​ ប្រទេស​ថៃ។

មូលហេតុ​ដែល​ពាន​ខាង​លើ​ទៅ​ចាប់​ឆ្នោត​ក្នុង​ប្រទេស​ថៃ​ដោយ​សារ​តែ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ថៃ​ឈ្មោះ Carabao បាន​ក្លាយ​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ជំនួស​ក្រុមហ៊ុន EFL។

ក្រុម​ចំនួន​​៧០​ នឹង​ប៉ះ​គ្នា​ដើម្បី​រក​កៅអី​ទៅ​ជុំ​ទី​ពីរ​ហើយ​ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា​​ នៅ​រាជធានី​បាងកក​ ប្រទេស​ថៃ ដែល​មាន​អតីត​កីឡាករ​ Arsenal និង​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Emmanuel Petit គឺ​ជា​ប្រតិភូ​។

គួររំឡឹកថាម្ចាស់ជើងឯកចាស់នៃពានរង្វាន់នេះ កាលពីរដូវកាល ២០១៧ គឺក្រុមបិសាចក្រហម Manchester United ខណៈក្រុមដែលជោកជ័យជាងគេនៅក្នុងពានរង្វាន់នេះគឺក្រុម Liverpool ដែលធ្លាប់ឈ្នះពានរង្វាន់នេះរហូតដល់ ៨ ចាប់តាំងពីឆ្នាំ១៩៦០មក៕

 

រូបភាព៖ dailymail