នាល្ងាចថ្ងៃទី២៩ ខែសីហា នេះការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) លើវិញ្ញាសារកីឡាបាល់ទាត់នឹងបញ្ចប់ការប្រកួតរបស់ខ្លួនក្រោយចំណាយពេលអស់ជាងកន្លះខែ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ដែលម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវតតាំងជាមួយ ថៃ។

នៅចាំបានថា មុននឹងឡើងមកដល់វគ្គនេះ រវាងម៉ាឡេស៊ី ជាមួយថៃ សុទ្ធតែបានយកឈ្នះគូប្រកួតយ៉ាងតាន់តឹងនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺថៃ ( ក្រុមលេខ១ក្នុងពូល B ) ឈ្នះ មីយ៉ាន់ម៉ា ( ក្រុមលេខ២ក្នុងពូល A ) ដោយលទ្ធផល ១ទល់០ ខណៈម្ចាស់ផ្ទះម៉ាឡេស៊ី ( ក្រុមលេខ១ពូល A ) យកឈ្នះ ឥណ្ឌូនេស៊ី  ( ក្រុមលេខ២ក្នុងពូល B )ដោយលទ្ធផល ១ទល់០ ដូចគ្នា។

សម្រាប់ជំនួបរវាងក្រុមទាំង២យប់នេះគ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ៧:៤៥ នាទីយប់ នាកីឡដ្ឋាន Shah Alam Stadium។

ក្រៅតែពីការប្រកួតដណ្ដើមមេដាយមាសនេះ ក៏មានការប្រកួតដណ្ដើមមេដាយសំរឹទ្ធផងដែរ ជំនួបរវាង U-22 មីយ៉ាន់ម៉ា ជាមួយ U-22 ឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅវេលាម៉ោង ១៥:០០ នាទីរសៀល នាកីឡដ្ឋាន Selayang Stadium។

កម្មវិធីប្រកួតពេញលេញ:

 

រូបភាព: goal.com