រថយន្ដដឹកអត្តពលិកកីឡាវាយកូនបាល់លើជញ្ជាំង បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលដឹកកីឡាករទៅកីឡដ្ឋាន Bukit Jali ដើម្បីត្រៀមប្រកយតលើវិញ្ញសារមួយនេះ កាលពីព្រឹកថ្ងៃទី២១ ខែសីហា នេះ។
រថយន្ដចំនួន ២ ដែលដឹកអត្តពលិកកីឡាវាយកូនបាល់លើជញ្ជាំង រួមមានអត្តពលិកទាំងអស់ចំនួន២៨នាក់ មកពី៣ប្រទេស រួមមានថៃចំនួន១៣នាក់ ហ្វីលីពីនចំនួន៥នាក់ និងមីយ៉ាន់ម៉ាចំនួន១០នាក់ ដែលត្រូវត្រៀមប្រកួតលើវិញ្ញាសារវាយគូបុរស, វាយគូនារី និងវាយគូបុរសនារី ខណៈជាមួយនឹងឧបទ្ទេវហេតុនេះនឹងធ្វើអោយការប្រកួតថ្ងៃនេះត្រូវបានលើកពេល។
យោងទៅតាមសម្ដីរបស់ប៉ូលីស ហេតុការណ៍នេះកើតឡើងដោយសារ ម៉ូតូមួយគ្រឿងបានបើកនៅមុខឡានក្រុងមួយ ដែលបង្ខំអោយអ្នកបើកបរចាប់ហ្វ្រាំងភ្លាមៗ ដែលធ្វើអោយរថយន្តបុកតគ្នា។
យ៉ាងណាមិញកីឡាករទាំងអស់មានរបួសបន្តិចបន្តួចប៉ុណ្ណោះ ដោយកីឡាករហ្វីលីពីនទទួលរងរបួស្រាល ស្របពេលដែលកីឡាករដទៃទៀតមិនជាជាមានរបួសធំដំឡើយ។
គួរបញ្ជាក់ថាកីឡាវាយកូនបាល់លើជញ្ជាំង មានការប្រកួតចំនួន៩វិញ្ញាសារ ស្មើនឹង៩មេដាយមាស ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី២១ ខែសីហានេះរហូតដល់ថ្ងៃទី២៩ ខែដដែល ទើបបញ្ចប់ជាផ្លូវការ៕
រូបភាព៖ thestar