សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានធ្វើការបង្ហាញតារាងចំណាត់ថ្នាក់ពិភពលោក ( FIFA World Ranking ) ហើយដោយក្រុមជម្រើសជាតិហ្វីលីពីននៅតែបន្តគ្រប់គ្រងកៅអីជាអធិរាជប្រចាំតំបន់អាស៊ានដដែល ប៉ុន្តែវៀតណាម រុញច្រានថៃ ធ្លាក់មកលេខ៣ សម្រាប់ខែកញ្ញានេះ។

ជាលទ្ធផលសម្រាប់ខែកញ្ញានេះ ក្រុមជម្រើសជាតិហ្វីលីពីន នៅតែបន្តកាន់កាប់តំណែងជាក្រុមលើគេប្រចាំតំបន់អាស៊ាន តាមពីក្រោយដោយក្រុមជម្រើសជាតិវៀតណាម ឈរនៅលេខ២ និងជម្រើសជាតិថៃ ស្ថិតនៅលេខ៣ រួមជាមួយមីយ៉ាន់ម៉ា នៅលេខ៤។

មានការប្រែប្រួលបន្តិចបន្តួចបើធៀបទៅនឹងខែមុន ពោលគឺ ក្រុមជម្រើសជាតិសិង្ហបុរី បានហក់ឡើងមកឈរលេខរៀងទី៥ក្នុងតំបន់វិញ ស្របពេលដែលក្រុមជម្រើសជាតិឡាវដែលឈរលេខ៥ កាលពីខែមុនធ្លាក់មកឈរនៅលេខ៦វិញ ខណៈម៉ាឡេស៊ី ធ្លាក់ពីលេខ៥ មកលេខ៧ និង៤ក្រុមខាងក្រោមបន្តឈរនៅលេខរៀងដដែល ឥណ្ឌូនេស៊ី លេខ៨ កម្ពុជា លេខ៩ ព្រុយណេលេខ១០ និងទីម័រខាងកើតលេខ១១។

តារាងចំណាត់ថ្នាក់សរុប:

ចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ាន:

 

រូបភាព: FOX SPORTS Asia