ការប្រកួតកីឡាបាល់ទះជើងឯកទ្វីបអាស៊ី ផ្នែកបុរស Asian Men’s Volleyball Championship ដែលធ្វើឡើងនៅឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមនៅចុងខែកក្កដានេះ ដោយមានក្រុមចំនួន១៦ចូលរួមប្រកួត។

ការប្រកួតដែលធ្វើឡើងជាលើកទី១៩នេះ គ្រោងនឹងធ្វើឡើងនៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ដោយចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ជាមួយនឹងប្រទេសចំនួន១៦ចូលរួមប្រកួតមកពីទូទាំងទ្វីបអាស៊ី ខណៈក្រុមមកពីតំបន់អាស៊ានមាន៤ក្រុម រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ថៃ, វៀតណាម និងអូស្ត្រាលី។

ប្រទេសទាំង១៦ដែលចូលរួមប្រកួតរួមមាន:

ក្រុមទាំង១៦ នឹងត្រូវបែងចែកចេញជា៤ពូល ក្នុង១ពូលមាន៤ក្រុម ក្រុមដែលឈ្នះ២ក្រុមប្រចាំពូល ទាំង៤នេះ នឹងត្រូវឡើងទៅប្រកួតជម្រុះ១វគ្គទៀតដោយបែងចែកចេញជា២ពូលបន្ថែមទៀត ប្រកួតរកក្រុមដែលឈ្នះ២ក្រុម ប្រចាំពូលទាំង២ ឡើងទៅប្រកួតខ្វែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីរកក្រុមជើងឯក។

តារាងបែងចែកពូលពេញលេញ:

 

គួរបញ្ជាក់ថា ពានរង្វាន់នេះធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង បង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ខណៈឆ្នាំនេះគឺជាលើកទី១៩ហើយដែលពានរង្វាន់នេះបន្តធ្វើឡើង ខណៈក្រុមជម្រើសជាតិបាល់ទះ ដែលជោគជ័យជាងគេគឺក្រុមជម្រើសជាតិបាល់ទះជប៉ុន ដោយធ្លាប់ឈ្នះរហូតដល់៨ដង។

 

រូបភាព: presstv.ir