ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំ និងអាយុក្រោម២៣ឆ្នាំ មីយ៉ាន់ម៉ា នឹងធ្វើការប្រកួតបាល់ទាត់មិត្តភាពជាមួយ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ នៃក្លិបមកពីអ៊ីតាលី Inter Milan នាខែក្រោយនេះ។

មូលហេតុដែលនាំអោយមានការប្រកួតមិត្តភាពនេះ គឺស្ថិតក្នុងឱកាសនៃដំណើរទេសចររបស់ក្រុម U-18 នៃក្លិប Inter Milan មកកាន់ប្រទេសមីយ៉ានម៉ា និងចំពេលដែលយុវជនទាំង២ឈុតនៃជម្រើសជាតិមីយ៉ាន់ម៉ា ត្រូវត្រៀមប្រកួតក្នុងពានរង្វាន់ធំៗផងដែរ។

ការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ដែលធ្វើឡើងនៅកីឡដ្ឋាន Thuwunna Stadium ទាំង២ប្រកួត។

ប្រកួតដំបូងគឺជាការជួបគ្នា រវាង U-23 មីយ៉ាន់ម៉ា ជាមួយ U-18 Inter Milan ពោលគឺនៅថ្ងៃទី១១ ខែសីហា ស្របពេលដែល ជំនួបទី២ គឺធ្វើឡើងនៅថ្ងៃទី១៣ ខែដដែល ជាការជួបគ្នារវាង U-18 មីយ៉ាន់ម៉ា ជាមួយ U-18 Inter Milan ដដែល៕

 

រូបភាព: Myanmar Football Federation