បន្ទាប់ធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់បាល់បោះប្រចាំទ្វីបអាស៊ី ( 2017 FIBA Asia Championship ) ក្រុមជម្រើសជាតិហ្វីលីពីន នឹងបន្តប្រកួតដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨ ទល់នឹងម្ចាស់ផ្ទះ លីបង់ នៅយប់នេះ ក្នុងវគ្គខ្វែងសិន។

ការប្រកួតដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨ នេះនឹងមាន៤ក្រុមត្រូវប្រកួតតតាំងគ្នា ក្រុមដែលឈ្នះ២ នឹងត្រូវជួបគ្នាប្រកួតយកលេខ ៥និងលេខ៦ ស្របពេលដែលក្រុមចាញ់ប្រកួតយកលេខ៧ និងលេខ៨។

កម្មវិធីប្រកួតពេញលេញ:

ក្រៅតែពីការប្រកួតនៅក្នុងដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨ ថ្ងៃជាមួយគ្នានេះផងដែរ ក៏នឹងមានការប្រកួតផងដែរ ពោលគឺ អូស្រ្តាលី ជួប នូវែលហ្សឺឡង់ និងកូរ៉េខាងត្បូង ជួប អ៊ីរ៉ង។

ចប់ការប្រកយតនឹងដឹងលទ្ថផលនៅយប់នេះ ក្រុមដែលប្រកួតទាំងអស់នឹងបន្តការប្រកួតបន្តទៀតនៅថ្ងៃស្អែក ជាមួយនឹងការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ វគ្គប្រកួតដណ្ដើមយកលេខ៣ លេខ៤, វគ្គប្រកួតដណ្ដើមយកលេខ៥ លេខ៦ និងវគ្គប្រកួតដណ្ដើមយកលេខ៧ លេខ៨៕

 

រូបភាព: fiba.com