ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌូនេស៊ី បានចេញដំណើរទៅប្រទេសថៃហើយ ពោលគឺទៅមុនការប្រកួតផ្លូវការមកដល់១សប្ដាហ៍ ដើម្បីជាការត្រៀមខ្លួនអោយបានកាន់តែល្អក្នុងពាន AFC U-23 Championship វគ្គជម្រុះ ដែលធ្វើនៅប្រទេសថៃផ្ទាល់។

ក្រោមការដឹកនាំរបស់ លោក Luis Milla Aspas បាននាំកីឡាករ២៤នាក់ ទៅបោះជុំរំហ្វឹកហាត់នៅទីនោះរយៈពេល១សប្ដាហ៍មុន ពោលគឺបានចាកចេញពីឥណ្ឌូនេស៊ី កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ ស្របពេលដែលការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅ ថ្ងៃទី១៩ ខែដដែលខាងមុខនេះ។

កីឡាករទាំង២៤រូនេះ នឹងត្រូវជម្រុះមកនៅត្រឹម២៣នាក់ចុងក្រោយដែលជាកីឡាករត្រូវចូលរួមប្រកួតផ្លូវការក្នុងពានរង្វាន់នេះ។

សមាសភាពកីឡាករទាំង២៤រូបរួមមាន:

អ្នកចាំទី: Kurniawan Kartika Ajie (Persiba Balikpapan), Moch. Diky Indrayana (Bali United) and Satria Tama (Persegres Gresik United).

ខ្សែការពារ: Gavin Kwan Adsit (Barito Putera), Bagas Adi (Arema FC), Andy Setyo Nugroho (PS TNI), Hansamu Yama Pranata (Barito Putera), Putu Gede Juni Antara (Bhayangkara FC), Osvaldo Haay (Persipura Jayapura), Ryuji Utomo (Persija Jakarta), Rezaldi Hehanusa (Persija Jakarta) and Ricky Fajrin (Bali United).

ខ្សែបម្រើ: Miftahul Hamdi (Bali United), Evan Dimas Darmono (Bhayangkara), Hanif Abdurrauf Sjahbandi (Arema), Muhammad Hargianto (Persija), Gian Zola Nasrulloh (Persib Bandung), Febri Hariyadi (Persib Bandung), Septian David Maulana (Mitra Kukar), Asnawi Mangkualam Bahar (PSM Makassar) and Saddil Ramdani (Persela Lamongan).

ខ្សែប្រយុទ្ធ: Marinus Mariyanto Wanewar (Persipura), Yabes Roni Malaifani (Bali United) and Ahmad Nur Hardianto (Persela)

គួរបញ្ជាក់ថា U-23 ឥណ្ឌូនេស៊ី ស្ថិតនៅពូល H ក្នុងពានរង្វាន់ AFC U-23 Championship វគ្គជម្រុះនេះ ដោយត្រូវប្រកួតតទល់ជាមួយម្ចាស់ផ្ទះ ថៃ, ម៉ាឡេស៊ី និង ម៉ុហ្គោលី ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកក្កដា៕

 

រូបភាព: jakartagloble.id