ទីម័រខាងកើត នៅតែជាក្រុមតែមួយគត់ដែលមិនទាន់បានកាន់មេដាយសូម្បីតែ១ ត្បិតការប្រកួតនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ហៅកាត់ថា ( SEA Games ) គិតត្រឹមថ្ងៃនេះ។

ត្រឹមថ្ងៃទី២៦ ខែសីហា ម្ចាស់ផ្ទះម៉ាឡេស៊ី នៅតែបង្កើមេដាយឥតឈប់ឈរ ដោយរកមេដាយមាសបានរហូតដល់៧៥គ្រឿង ប្រាក់៥០ និងសំរឹទ្ធ៤៦ សរុប១៧១មេដាយ តាមពីក្រោយដោយវៀតណាម នៅលេខ២ដដែល ដោយរកបានមេដាយមាស៤៣ ប្រាក់៣០ និងសំរឹទ្ធ៣៥ ខណៈសិង្ហបុរី នៅលេខ៣ និងថៃនៅលេខ៤ ដដែល។

ប្រទេសចំនួន១០ដណ្ដើមបានទាំងអស់ ( មាស ប្រាក់ សំរឹទ្ធ ) នៅឡើយតែទីម័រខាងកើតមួយប៉ុណ្ណោះដែលនៅតែមិនទាន់រកមេដាយបាននៅឡើយសូម្បីតែ១។

មេដាយសរុបគិតត្រឹមថ្ងៃទី១៣:

គិតត្រឹមថ្ងៃទី១៣នេះ ប្រភេទកីឡាចំនួន១៧ ត្រូវបានបញ្ចប់ការប្រកួតរួចរាល់ ខណៈនៅសល់តែ៤ថ្ងៃទៀត ព្រឹត្តិការណ៍កីឡានេះនឹងបញ្ចប់ជាផ្លូវការ៕

 

រូបភាព: kualalumpur2017 & borneotoday