ក្រុមជម្រើសជាតិសិង្ហបុរី បានប្រកួតចាញ់ ក្រុមជម្រើសកោះចិនតៃប៊ិ ក្នុងប្រកួតទី ២ ប្រចាំពូល E នៃពានរង្វាន់ AFC Asain Cup UAE 2019 ដោយលទ្ធផល ២ទល់១ នៅទឹកដីនៃប្រទេសសិង្ហបុរី។

ការប្រកួតធ្វើឡើងកាលពីល្ងាចថ្ងៃទី ១០ ខែ មិថុនា កន្លងទៅ នាកីឡដ្ឋាន Jalan Besar Stadium ចាប់ផ្ដើមដំបូងបាន ៦ នាទីម្ចាស់ផ្តះសិង្ហបុរី បានធ្វើការនាំមុខមុន ធ្វើបានសម្រេចដោយ Hariss Harun ប៉ុន្តែចិនតៃប៊ិ ក៏វាយបកបាន ១ គ្រាប់ដែលធ្វើបានសម្រេចដោយកីឡាករ Xavier Chen នៅនាទីទី៣១ មុននឹងបន្តរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី៦០ ដែលជាការទាត់បាល់បញ្ចូលទីដោយកីឡាករ Chen Chao-an។

បរាជ័យនេះ បានរុញច្រាន សិង្ហបុរី មកឈរនៅបាតតារាងនៃពូល E ក្រោយប្រកួត ២ ដងមិនដែលឈ្នះ ស្មើ១ និងចាញ់១ មាន១ពិន្ទុក្នុងដៃ៕

តារាងចំណាត់ថ្នាក់សរុប៖

 

រូបភាព៖ football association of singapore