នាយបេកកម្មនៃអត្តពលិកថៃ Pitak Polkhan បានបង្ហាញពីឱកាសរបស់ថៃក្នុងការប្រកួតកីឡាជនពិការអាស៊ាន នាពេលខាងមុខដោយបដិសេធមិនហ៊ានទស្សន៍ទាយពីចំនួនមេដាយ ឬការរំពឹងទុករបស់ខ្លួនក្នុងការរក្សាតំណែងជើងឯករួមឡើយ។

ចាំបានកាលពីឆ្នាំ២០១៥ ប្រទេសថៃបានឈ្នះជើងឯកជារួម និងជាលើកទី៦ របស់ខ្លួនដោយ រកបានមេដាយមាសចំនួន៩៥ មេដាយប្រាក់ចំនួន៧៦ មេដាយសំរឹទ្ធចំនួន៧៩ នៅក្នុងព្រឹត្តិការណ៍អាស៊ាន Para Games នៅក្នុងប្រទេសសិង្ហបុរី។

លោក Polkhan បាននិយាយថា ក្រុមជម្រើសជាតិថៃ មានអត្តពលិកតំណាងចំនួន២៩១នាក់ និងមន្ត្រី១៤៣នាក់ ក្នុងការប្រកួតកីឡាចំនួន១៥ប្រភេទកីឡា។

លោកបានបន្ថែមថាក្នុងនាមជាម្ចាស់ផ្ទះ ម៉ាឡេស៊ីហាក់មានប្រៀបជាងនៅក្នុងការប្រកួត ដោយសារមានអត្តពលិករហូតដល់៣៣១នាក់ និងមន្ត្រី១៦៩នាក់។

ប្រទេសម៉ាឡេស៊ីត្រូវ បានកំណត់គោលដៅឈ្នះមេដាយមាសសរុបចំនួន១០៣គ្រឿង និងគ្រប់គ្រង់ដំណែងសរុបកំពូលតារាង។

លោក Polkhan បានថ្លែងថា៖ «យើងទើបតែត្រៀមខ្លួនចាប់តាំងពីខែមីនាដោយសារតែបញ្ហាថវិកា»។

គួររំលឹកថា ការប្រកួតកីឡាជនពិការអាស៊ានឆ្នាំ ២០១៧ ( Asean Para Games ) គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកីឡាចំនួន១៦ប្រភេទ ស្មើនឹងមេដាយមាសសរុបចំនួន២៦៨គ្រឿង ធ្វើឡើនៅប្រទេសម៉ាឡេស៊ីដដែល ពោលគឺបន្ទាប់ព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩៕

 

រូបភាព: sports247 & myactivesg