ការប្រកួតក្នុងពានរង្វាន់ AFC Cup 2018 វគ្គជម្រុះក្នុងពូល F ក្រុមបឹងកេតបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Home United ក្នុងលទ្ធផល៦ទល់០នាការប្រកួតទី៤នៅកីឡដ្ឋាន JALAN BASAR ប្រទេសសឹង្ហបុរី។
៦គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Home United រកបានដោយកីឡាករ Shahril Ishak ២គ្រាប់នាទី៣៧ និង៥៦, Song Ui-Young នាទី៤២, និង Anumanthan Kumar នាទី៧១ និងនាទី៨២។ គ្រាប់ទី៦រកបានដោយកីឡាករប្រធានក្រុម Izzdin Shafiq. លទ្ធផលបានធ្វើឲ្យបឹងកេតអស់ឱកាសក្នុងការឡើងទៅវគ្គបន្តហើយទៅបីជានៅសល់២ប្រកួតទៀតក៏ដោយក្រោយឆ្លងកាត់បួនប្រកួតឈ្នះ១ និងចាញ់៣ប្រកួតមាន៣ពិន្ទុ។
ចំណែក Home United ទទួលបាន៧ពិន្ទុក្រោយឆ្លងកាត់៤ប្រកួតឈ្នះ២ស្មើ១ និងចាញ់១ឈរលេខ២ក្នុងពូល Fមានភាគរយខ្ពស់ឡើងទៅវគ្គបន្ត៕