សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The AFC ) បានធ្វើការប្រកាសលើកការប្រកួតរវាង ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិតាជីគីស្ថាន ក្នុងពាន AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល A។

យោងតាមការប្រកាសនៅលើវិបសាយផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានអោយដឹងតាមរយៈសហព័ន្ធកីឡាបាល់ទាត់តាជីគីស្ថានថា រដ្ឋាភិបាលនៃប្រទេសនេះ បានផ្ដល់ដំណឺងថា ការប្រកួតរវាងតាជីគីស្ថាន ជាមួយ មីយ៉ាន់ម៉ា គួរតែកុំធ្វើការប្រកួតនៅក្នុងទីក្រុង Bishkek នាថ្ងៃនេះ ដោយសារតែមានការព្រួយបារម្ភលើផ្នែកសន្តិសុខ។

មូលហេតុនេះ បានធ្វើអោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចលើកការប្រកួត តបតាមការស្នើសុំនេះ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខ។

គួរបញ្ជាក់ថា យោងតាមកម្មវិធីប្រកួត នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា នឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិតាជីគីស្ថាន ក្នុងពានរង្វាន់ AFC Asain Cup 2019 សម្រាប់ជំនួបទី៣ប្រចាំពូល A ដែលធ្វើឡើងនៅប្រទេសតាជីគីស្ថាន៕

 

រូបភាព: affsuzukicup