ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ បានបន្តឡើងទៅវគ្គ៤ក្រុមចុងក្រោយ ស្របពេលក្រុមបាល់ទះជម្រើសជាតិស្ត្រីវៀតណាម និងក្រុមបាល់ទះជម្រើសជាតិស្ត្រីហ្វីលីពីន ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្នុងពានរង្វាន់បាល់ទះស្រ្តីទ្វីបអាស៊ី  Asian Women’s Volleyball Championship )។

ពានរង្វាន់ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន រួមទាំងក្រុមដែលមកពីតំបន់អាស៊ាន ក្រុមបាល់ទះជម្រើសជាតិស្រ្តីថៃ និងវៀតណាម ចូលរួមផងដែរ បានចាប់ផ្ដើមពីថ្ងៃទី០៩ ខែសីហា និងឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃនេះ។

លទ្ធផលពីការប្រកួតនៅក្នុងវគ្គ៨ក្រុមចុងក្រោយ:

ងាកមកក្រុមវៀតណាម ជាមួយ ហ្វីលីពីន ទាំង២ក្រុមនឹងត្រូវប្រកួតដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨ ជាមួយ២ក្រុមទៀត រួមមាន ចិនតៃប៊ិ និងកាហ្សាស្ថាន។

កម្មវិធីប្រកួតបន្ទាប់របសក្រុមនៅក្នុងតំបន់អាស៊ានទាំង៣:

  • ប្រកួតដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨៖

  • ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖

ក្រុមដែលឈ្នះពីការប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃស្អែកផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់នេះធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ដោយចាប់ផ្ដើមដំបូងកាលពីឆ្នាំ១៩៧៥៕

 

ចុចអាន: ហ្វីលីពីន ត្រៀមធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទះស្រ្តីទ្វីបអាស៊ី ដែលមានថៃ និងវៀតណាម ចូលរួមប្រកួតផងដែរ

 

រូបភាព: thairath