ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) បានបញ្ចប់ការប្រកួតទី៣នៅក្នុងពូល A ហើយកាលពីល្ងាចមិញនេះជាលទ្ធផលគឺបានរកឃើញក្រុមចំនួន៣ហើយដែលត្រូវប្រជែងគ្នាយកកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ការប្រកួតដែលមានការទាត់ចូលទីគ្នាចំនួន៧គ្រាប់ ក្នុងចំណោម៣ប្រកួតនោះជាលទ្ធផលរួមមាន U-18 ម៉ាឡេស៊ី បានយកឈ្នះ U-18 ទីម័រខាងកើត ស្របពេលដែល U-18 កម្ពុជា បានចាញ់ U-18 ថៃ និង១គូទៀត U-18 ឡាវ បានចាញ់ U-18 សិង្ហបុរី។
លទ្ធផលពីការប្រកួតទាំងស្រុង:
ឆ្លងកាត់ការប្រកួតចំនួន៣ប្រកួតនៅក្នុងពូល A នេះបានរកឃើញក្រុម៣ដែលប្រជែងគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ពោលគឺម៉ាឡេស៊ី, ថៃ រួមជាមួយសិង្ហបុរី ជាក្រុមដែលត្រូវប្រកួតគ្នាដើម្បីយកកៅអីតែ២ក្រុមឡើងទៅវគ្គបន្ត។
បច្ចុប្បន្នម៉ាឡេស៊ីបន្តឈរនៅកំពូលតារាងដដែល ស្របពេលដែលថៃឈរនៅលេខ២ មាន៩ពិន្ទុស្មើគ្នា ខណៈសិង្ហបុរី នៅលេខ៣។
តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A:
ប្រកួតក្រោយដែលធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ខានស្អែកនេះនឹងអាចកាត់សេចក្ដីថាតើក្រុមនឹងបានឡើងទៅវគ្គបន្ត៕
រូបភាព: Myanmar Football Federation