ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) ដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា បានបញ្ចប់ការប្រកួតដំបូងនៅក្នុងពូល A ហើយកាលពីម្សិលមិញជាលទ្ធផលមានការទាត់ចូលទីគ្នារហូតដល់១៦គ្រាប់ ក្នុងចំនោម៣ប្រកួត។

ជាលទ្ធផលនៃការប្រកួតនៅក្នុងពូល A នេះគឺ U-18 ថៃ បានយកឈ្នះ U-18 ទីម័រខាងកើត ស្របពេលដែល U-18 ម៉ាឡេស៊ី ក៏បានយកឈ្នះ U-18 ឡាវ ដូចគ្នា និងប្រកួតចុងក្រោយ U-18 សិង្ហបុរី បានយកឈ្នះ U-18 កម្ពុជា។

លទ្ធផលពីការប្រកួតទាំងស្រុង:

ជ័យជម្នះរបស់ម៉ាឡេស៊ី ដែលបានទាត់ចូលគូប្រកួតបាន៤គ្រាប់ បានរុញច្រានក្រុមអោយឈរនៅកំពូលតារាងនៃពូល A តាមពីក្រោយដោយ ថៃ នៅលេខ២ និងសិង្ហបុរី នៅលេខ៣។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A:

 

រូបភាព: thairath.co.th