គ្រូបង្វឹកជម្រើសជាតិចិនលោក Marcello Lippi បានសរសើរក្លឹបយក្សម៉ាឡេស៊ី Johor Darul Ta’zim (JDT) ថាអាចក្លាយជា Juventus របស់ម៉ាឡេស៊ីបន្ទាប់ពីលោកបាននាំជម្រើសចិនមកហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលកីឡា Padang Seri Gelam របស់ក្លឹបខាងលើ។
Marcello Lippi និងកូនក្រុមរបស់គាត់បានមកបោះជំរំហ្វឹកហាត់ក្នុងមណ្ឌលហ្វឹកហាត់របស់JDT ចាប់តាំងពីថ្ងៃព្រហស្បតិ៍ខណៈពួកគេនឹងទទួលក្រុមជម្រើសជាតិស៊ីរីនៅថ្ងៃស្អែកក្នុងវគ្គជម្រុះ 2018 World Cup ។ អតីតគ្រូបង្វឹកនាំជម្រើសជាតិអ៊ីតាលីឈ្នះ World Cup ពិតជាស្ញប់ស្ញែងយ៉ាងនូវកន្លែងហ្វឹកហាត់និងឧបករណ៍ទំនើបលំដាប់ World Class របស់ JDT ក្នុងទីក្រុង Johor Bahru ហើយជូនបរក្រុមមួយនេះឈ្នះ Malaysia Super League (MSL) ទៅថ្ងៃអនាគត។
«ខ្ញុំគិតថាមជ្ឈមណ្ឌលហ្វឹកហាត់របស់នៅទីនេះពិតជាស្អាតៗហើយគុណភាពទីលានពិតជាល្អ។ ខ្ញុំក៏ចូលចិត្តហាត់ប្រាណបែប gym ហែលទឹក និងគ្រប់សម្ភារៈហ្វឹកហាត់នៅទីនេះ។ និយាយក្នុងបណ្ដាញសារព័ត៌មាន Johor Southern Tigers ។ លោកបានបន្តថា៖ ខ្ញុំជូនពរឲ្យក្រុមមានសំណាងល្អហើយសង្ឃឹមថាពួកគេពង្រឹងខ្លួនឲ្យខ្លាំងជាងនេះទៀត»។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានថែមតាំងនិយាយប្រៀបធៀបអំពីគុណភាពវិជ្ជាជីវៈរបស់ក្លឹប JDT ថា៖ «ខ្ញុំបានជួបម្ចាស់ក្លឹបលោក (Tunku Ismail ) ហើយនិយាយថាក្លឹបមួយនេះអាចក្លាយជា Juventus របស់ម៉ាឡេស៊ី (Juventus of Malaysia)» ៕
រូបភាព៖ johor southern tigers