គ្រូបង្វឹកក្រុមជម្រើសជាតិថៃលោក Milovvan Rajevac បានតែងតាំងអ្នកចាំទីក្លឹប Muangthong United កីឡាករ Kawin Thamsatchanan ជាប្រធានក្រុមជម្រើសជាតិថៃថ្មីសម្រាប់ប្រកួតវគ្គជម្រុះ World Cup ជាមួយអារ៉ាប់រួមនៅថ្ងៃទី១៣ស្អែកនេះ។
បង្ហាញពីការគោរពចំពោះការសម្រេចចិត្តរបស់លោក Rajevac, Kawin បាននិយាយថា៖” ការបានធ្វើជាប្រធានក្រុមជម្រើសជតិថៃ សម្រាប់ខ្ញុំ នេះគឺជាកិត្តិយសដ៏ខ្ពស់បំផុតហើយខ្ញុំមានមោទនភាពដែលគ្រូបង្វឹកជឿជាក់លើខ្ញុំសម្រាប់ការងារដ៏ធំធេងនេះ។ ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពដើម្បី សម្រេចតាមការរំពឹងទុករបស់អ្នកទាំងអស់គ្នា” Kawin និយាយក្នុងកាសែតBangkok Post។
តាមប្រភពសហព័ន្ធបាល់ទាត់ថៃ បានបញ្ជាក់កាលពីព្រឹកថ្ងៃច័ន្ទ គ្រូបង្គោលលោក Rajevac បានប្រកាសជាផ្លូវការយកកីឡាករ២៣នាក់សម្រាប់តទល់នឹងអារ៉ាប់រួមខណៈ Suriya Singmui របស់ក្រុម Chaing Rai មិនជាប់ជាមួយក្រុមនោះទេ៕