លោក Henrique Calisto អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញក្នុងនាមជាអ្នកចាត់ការទូទៅនៃក្លិប Ho Chi Minh City FC។

យោងតាមព័ត៌មាន Saostar កូនប្រុសរបស់ Calisto Tiago បានមកដល់វៀតណាមកាលពីថ្ងៃសៅរ៍ ដើម្បីចរចារអោយឪពុករបស់ខ្លួន អំពីកិច្ចសន្យាជាមួយប្រធានក្លិប HCM City លោក Le Cong Vinh ដែលជាញឹកញាប់បង្ហាញខ្លួន នៅក្នុងក្រុមជម្រើសជាតិ គ្រាដែល លោក Calisto នៅក្រុម។

លោក Calisto បានចាប់ផ្តើមធ្វើការនៅក្រៅប្រទេសក្នុងឆ្នា២០០១ បន្ទាប់ពីបានកាន់តួនាទីជាប្រធានផ្នែកបច្ចេកទេសនៅក្លិប Dong Tam Long An របស់វៀតណាម និងបានឈ្នះពានលីគពីរដងជាមួយនឹងក្លិប។

ទោះបីជាយ៉ាងណាក៏ដោយសមិទ្ធផលដ៏ធំបំផុតរបស់បុរសសញ្ជាតិព័រទុយហ្គាល់ នៅវៀតណាម គឺបានឈ្នះពានរង្វាន់ AFF Cup ជាមួយក្រុមជម្រើសជាតិវៀតណាមនៅក្នុងឆ្នាំ២០០៨។

ក្នុងកំឡុងពេលដែលលោកដឹកនាំលើកដំបូងជាមួយប្រទេសវៀតណាម លោក Calisto បាននាំឱ្យពួកគេឈរនៅលេខ៣នៅក្នុងការប្រកួត Tiger Cup ឆ្នាំ២០០២។ លោកក៏បានឈ្នះមេដាយប្រាក់ជាមួយ U-23 វៀតណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០០៩ផងដែរ៕

 

 

រូបភាព: VTC & thethao.thanhnien