នៅល្ងាចថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ នេះក្រុមបាល់ទាត់ជម្រើសជាតិក្នុងតំបន់អាស៊ានចំនួន ៦ ក្រុមនឹងមានការប្រកួតទាំងនៅក្នុងការប្រកួតផ្លូវការ និងការប្រកួតមិត្តភាពអន្តរជាតិក្រៅផ្លូវការ។

– ពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018៖

ជម្រើសជាតិថៃ នឹងត្រូវធ្វើការប្រកួតនៅក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលនឹងត្រូវជួបប្រកួតជាមួយ ជម្រើសជាតិអារ៉ាប់រួម ក្នុងប្រកួតទី ៨ នៅក្នុងពូល ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧:០០ ល្ងាច នាកីឡដ្ឋាន Rajamangala Stadium ទីក្រុងបាងកក ប្រទេសថៃ។

 

– ពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019៖

នៅក្នុងពានរង្វាន់នេះ មានក្រុមជម្រើសជាតិរហូតដល់ទៅ ៥ ដែលនឹងត្រូវប្រកួត រួមមាន កម្ពុជា, មីយ៉ាន់ម៉ា, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម។

  • កម្ពុជា ប្រកួតជាមួយ អាហ្វហ្គានីស្ថាន នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅទឹកដីនៃប្រទេសកម្ពុជា
  • មីយ៉ាន់ម៉ា ប្រកួតជាមួយ កោះម៉ាកាវ នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅទឹកដីកោះចិនម៉ាកាវ
  • ហ្វីលីពីន ប្រកួតជាមួយ តាជីគីស្ថាន នៅវេលាម៉ោង ១១:០០ នាទីយប់ នៅទឹកដីនៃប្រទេសតាជីគីស្ថាន
  • ម៉ាឡេស៊ី ប្រកួតជាមួយ លីបង់ នៅវេលាម៉ោង ៨:៤៥ នាទីយប់ នៅទឹកដីនៃប្រទេសម៉ាឡេស៊ី
  • វៀតណាម ប្រកួតជាមួយ ហ៊្សកដានី នៅវេលាម៉ោង ៧:០០ នាទីយប់ នៅទឹកដីនៃប្រទេសម៉ាឡេស៊ី

 

– ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ៖

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំមានការប្រកួតចំនួន ២ គូសម្រាប់ក្រុមនៅក្នុងតំបន់អាស៊ាន រួមមាន ឥណ្ឌូនេស៊ី ជាមួយនឹង សិង្ហបុរី។

  • ឥណ្ឌូនេស៊ី នឹងប្រកួតមិត្តភាពជាមួយ ព័រតូរីកូ ដែលគ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ៩:៣០ នាទីយប់ នៅប្រទេសឥណ្ឌូនេស៊ី
  • សិង្ហបុរី នឹងប្រកួតមិត្តភាពជាមួយ អាហ្សង់ទីន ដែលគ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ៧:០០ នាទីយប់ នៅប្រទេសសិង្ហបុរី