ការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាន លើកទី៩ 9th Asean Para Games 2017 គ្រោងនឹងចាប់ផ្ដើមនៅខែកញ្ញា ខាងមុខនេះ ដោយមានព្រឹត្តិការណ៍កីឡារហូតដល់ ៣៦៨ វិញ្ញាសារ ដាក់អោយប្រកួត។

មុនការប្រកួតមកដល់អត្តពលិកម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ សរុបទាំងអស់ចំនួន៣២៦ នាក់ កំពុងតែមានភាពមុតមាំ និងសង្ឃឹមក្នុងការស្វែងរកគោលដៅមេដាយមាសចំនួន១០៣គ្រឿង និងឈរនៅលើគេ ក្រោយការប្រកួតបញ្ចប់នៅថ្ងៃទី ២៣ ខែ កញ្ញា។

មេដាយមាសសរុបចំនួន២៦៨គ្រឿង ត្រូវបានផ្តល់ដល់អត្តពលិកដែលឈ្នះ រីឯប្រទេសម៉ាឡេស៊ី សម្លឺងឃើញសក្ដានុពលនៅក្នុងការឈ្នះមេដាយលើប្រផេទកីឡាសំខាន់ៗដូចជា កីឡាអត្តពលកម្ម, ហែលទឹក, បោះបាល់ប៊ូលីញ និងកីឡាជិះកង់។

តាមគម្រោងការប្រកួតគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកីឡាចំនួន១៦ប្រភេទ ធ្វើឡើនៅប្រទេសម៉ាឡេស៊ីដដែល ពោលគឺបន្ទាប់ព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩។

គួររំលឹកថា នេះជាលើកទី៩ហើយដែលព្រឹត្តិការណ៍នេះបានរៀបចំ ក្រោយបានបង្កើតឡើងនៅឆ្នាំ២០០១ ដែលជាប្រភេទវិញ្ញាសារកីឡាសម្រាប់ជនពិការ៕

 

រូបភាព: vietnammarathon & kualalumpur2017