ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំ នៅក្នុងតំបន់អាស៊ាន៤ក្រុម នឹងបើកទំព័រប្រកួតមុនប្រទេសចំនួន៧ផ្សេងទៀតក្នុងតំបន់ សម្រាប់ពានរង្វាន់ AFC U-16 Championship 2018 វគ្គជម្រុះតាមពូលរៀងៗខ្លួន នៅក្នុងថ្ងៃទី១៦នេះ ដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយ។

យុវជនអាយុក្រោម១៦ឆ្នាំ នៃប្រទេសចំនួន៤ដែលត្រូវប្រកួតរួមមាន ព្រុយណេ ប្រកួតនៅក្នុងពូល F និង៣ប្រកួតប្រកួតនៅក្នុងពូល G មានដូចជា ឥណ្ឌូនេស៊ី, ឡាវ និងទីម័រខាងកើត។

ស្ថិតក្នុងការប្រកួតជម្រុះដែលធ្វើឡើងនៅតាមបណ្ដាប្រទេសជាច្រើនទទួលធ្វើម្ចាស់ផ្ទះរៀងខ្លួន ពូល F ដែលមានចិនតៃប៊ិ ធ្វើជាម្ចាស់ផ្ទះ និងពូល G ដែលមានថៃ ធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមការប្រកួតជម្រុះមុនគេ ពោលគឺចាប់ផ្ដើមពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី២០ ខែកញ្ញា។

ពូល F ដែលមានចិនតៃវ៉ាន ធ្វើជាម្ចាស់ផ្ទះ និងព្រុយណេ ស្ថិតនៅក្នុងពូលនេះ ផងដែរនោះ នឹងចាប់ផ្ដើមប្រកួតដោយមាន២គូ នៅលើទីលានតែមួយ តែខុសម៉ោងប្រកួត។

កម្មវិធីប្រកួតនៅក្នុងពូល F សម្រាប់ថ្ងៃនេះ:

ដោយឡែក ពូល G ដែលមានថៃ ធ្វើជាម្ចាស់ផ្ទះ  បូករួមជាមួយក្រុមនៅក្នុងតំបន់អាស៊ានចំនួន៣បន្ថែមទៀតផងដែរនោះ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃនេះដូចគ្នា ជាមួយនឹងការប្រកួតចំនួន២គូដូចគ្នា ជាពិសេសក្រុមអាស៊ាន២ប៉ះគ្នា រវាងទីម័រខាងកើត ជាមួយ ឡាវ រីឯឥណ្ឌូនេស៊ី ត្រូវជួបជាមួយ កោះម៉ារៀណាខាងជើង ខណៈម្ចាស់ផ្ទះថៃ ត្រូវសម្រាក ត្បិតពូលនេះ មានចំនួន៥ក្រុម ស្មើនឹងសេសក្រុម។

កម្មវិធីប្រកួតនៅក្នុងពូល G សម្រាប់ថ្ងៃនេះ:

 

ក្រុមក្នុងតំបន់អាស៊ានចំនួន៧ផ្សេងទៀតដែលមិនទាន់ប្រកួត មានដូចជា មីយ៉ាន់ម៉ា និងហ្វីលីពីន ស្ថិតនៅពូល H រួមជាមួយគ្នា គ្រោងប្រកួតនៅថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ខណៈនៅក្នុងពូល I ដែលមាន វៀតណាម ជាមួយ កម្ពុជា និងចុងក្រោយ សិង្ហបុរី រួមពូល J ជាមួយ ម៉ាឡេស៊ី ចាប់ផ្ដើមប្រកួតពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា។

 

គួរបញ្ជាក់ថា វគ្គជម្រុះនេះនឹងត្រូវជ្រើសរើសយកក្រុមលេខ១ ប្រចាំពូលទាំង១០ បូករួមជាមួយក្រុមលេខ២ល្អចំនួន៥ក្រុមទៀត និងម្ចាស់ផ្ទះម៉ាឡេស៊ី សរុប១៦ប្រទេស ដើម្បីមានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០១៨ ខាងមុខនេះ៕

 

ចូលអាន: ជម្រើសជាតិ U-16 នៅក្នុងតំបន់អាស៊ាន១១ក្រុម ត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-16 CHAMPIONSHIP 2018 វគ្គជម្រុះ ក្នុងខែកញ្ញានេះ

 

រូបភាព: FA Thailand