ឈុតជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ ដែលជាឈុតត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 បានត្រឹមស្មើជាមួយក្រុមនៅក្នុងលីគកំពូលម៉ាឡេស៊ី Felda United ១ទល់១ កាលពីម្សិលមិញ។

បន្ទាប់ពីធ្វើការប្រមូលផ្ដុំហ្វឹកហាត់តាំងពីថ្ងៃទី២៩ ខែឧសភា U-22 ម៉ាឡេស៊ី ទើបតែធ្វើការប្រកួតមិត្តភាពដក់ស្រងបច្ចេកទេស លើកដំបូង ដោយធ្វើការប្រកួតជាមួយ ក្រុមកំពុងប្រកបអាជីពនៅក្នុងលីគកំពូលម៉ាឡេស៊ី Felda United ដោយបញ្ចប់ទៅដោយលទ្ធផល ១ទល់១។

U-22 ម៉ាឡេស៊ី នឹងបន្តហ្វឹកហាត់បន្តទៀតរហូតដល់ថ្ងៃទី២៣ ខែមិថុនា ទើបធ្វើការរំសាយ មុនចូលរួមប្រកួតព្រឹត្តិការណ៍កីឡា SEA Games 2017 នេះ។

គួរបញ្ជាក់ថា ម៉ាឡេស៊ី បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ នៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 ដែលគ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕

 

រូបភាព៖ Football Association of Malaysia (Official)