លីគបាល់ទាត់ក្នុងប្រទេសថៃ រួមានលីគកំពូលថៃ ( Thai League 1 ) ដ៏ដូចជាលីគលំដាប់ទី២ថៃ ( Thai League 2 ) នារដូវកាលក្រោយ គ្រោងនឹងប្រើអាជ្ញាកណ្ដាល ២ រូបបន្ថែមទៀតនៅពីក្រោយសំណាញទី ( Goal Referee )។
នេះបើយោងលើការចេញផ្សាយនៅលើវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ កាលពីម្សិលមិញ លីគបាល់ទាត់ថៃគ្រោងនឹងបន្ថែមអាជ្ញាកណ្តាលទី៥ និងទី៦ ដើម្បីបម្រើក្នុងរដូវកាលឆ្នាំ២០១៨ ដែលនឹងធ្វើជាអាជ្ញាកណ្តាលនៅក្នុងតួនាទីនេះនៅក្នុងក្របខ័ណ្ឌលីគទី១ និងលីគទី២ថៃ ដែលនៅពីក្រោយសំណាញទី ( Goal Referee )។
ក្នុងនោះផងដែរ បន្ទាប់ពីកិច្ចប្រជុំប្រធានគណៈកម្មាការអាជ្ញាកណ្ដាលនៃសហព័ន្ធកីឡាបាល់ទាត់ថៃ លោក KHAMRUEN Pummarin ក៏បានលើកឡើងថា៖ «កិច្ចប្រជុំនេះ គឺដើម្បីសម្លឹងមើល និងមានផែនការសម្រាប់ក្របខ័ណ្ឌ Thai Premier League នៅរដូវកាលក្រោយ ហើយយើងនឹងរៀបចំការហ្វឹកហាត់សម្រាប់អាជ្ញាកណ្តាលក្នុងអំឡុងពេលលីគសម្រាប់ ( Pre-season )។ យើងក៏នឹងរៀបចំឱ្យអាជ្ញាកណ្តាលហ្វឹកហាត់ ជាមួយនឹងការហ្វឹកហាត់នៅទ្វីបអឺរ៉ុប និងទួកគីផងដែរ ជាទីដែលយើងមានទំនុកចិត្តថាការបណ្តុះបណ្តាលនៅទីនោះ នឹងមានការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីអភិវឌ្ឍការកាត់សេចក្ដីថៃ»។
គួរបញ្ជាក់ថា ជំនួយការអាជ្ញាកណ្ដាលទី៥ និងទី៦ នេះ គឺបានចាប់ផ្ដើមប្រើប្រាស់តាំងពីឆ្នាំ២០០៩មក ដោយចាប់ផ្ដើមនៅតំបន់អ៊ឺរ៉ុប៕
រូបភាព: sportskeeda & zimbio