នាល្ងាចថ្ងៃទី១៣ ខែកញ្ញា នេះការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) នៅក្នុងពូល B នឹងបញ្ចប់ជាផ្លូវការ និងសម្រេចឃើញថា២ក្រុមណានឹងបានឡើងទៅវគ្គបន្ត រវាង វៀតណាម, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។
ប្រកួតទី៤ នៃពានរង្វាន់នេះ ធ្វើឡើងនៅលើទីលានតែមួយនឹងមានការប្រកួតចំនួន២គូដូចសព្វដងដដែល ពោលគឺចាប់ផ្ដើមជាមួយនឹងការប្រកួតរវាង U-18 ឥណ្ឌូនេស៊ី ត្រូវជួបប្រកួតជាមួយ U-18 ព្រុយណេ និងគូចុងក្រោយ U-18 ហ្វីលីពីន ត្រូវតតាំងជាមួយម្ចាស់ផ្ទះ U-18 មីយ៉ាន់ម៉ា។
កម្មវិធីប្រកួតពេញលេញ៖
នៅក្នុងពូល B នេះនៅមិនទាន់បានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅឡើយទេ ខណៈនៅមាន៣ក្រុមដែលត្រូវប្រជែងគ្នា រួមមានវៀតណាម, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ស្របពេលដែល២ក្រុមទៀត ព្រុយណេ ជាមួយ ហ្វីលីពីន បានបាត់បង់ឱកាសដូចគ្នា។
ការប្រកួតនៅថ្ងៃនេះសម្រាប់ពូល B នឹងអាចរកឃើញក្រុមដែលឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល B:
បញ្ជាក់ថា ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដើរយឺតជាងម៉ោងនៅកម្ពុជា ៣០ នាទី បានសេចក្ដីថា ការប្រកួតនៅម៉ោង ១៥:០០ ស្មើនឹងម៉ោង ១៥:៣០ ម៉ោងនៅកម្ពុជា៕
រូបភាព: Myanmar Football Federation