កីឡាការិនីសញ្ជាតិវៀតណាម Nguyen Hoang Ngan បានក្លាយជាកីឡាការិនីម្នាក់ក្នុងចំនោមកីឡាការិនីកំពូលទាំង១០នៅលើសកលលោក លើកីឡាការ៉ាតេដូ ប្រភេទទម្ងន់៦១គីឡូក្រាម នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាការ៉ាតែដូពិភពលោក។
ការទទួលបានចំណាត់ថ្នាក់នេះគឺជាលទ្ធផលដែលខ្ពស់បំផុត លើកដំបូងសម្រាប់ប្រទេសវៀតណាមនៅក្នុងប្រភេទកីឡាមួយនេះ។
មុននេះ Nguyen Hoang Ngan ត្រូវបានគេស្គាល់ថាជាអត្តពលិកដ៏ល្អបំផុតលើពិភពលោក ក្នុងព្រឹត្តិការណ៍សម្តែង។ នាងបានឈ្នះមេដាយមាសពិភពលោកក្នុងឆ្នាំ២០០៨។
នាងបានផ្តួល កីឡាការិនីមួយរូបមានឈ្មោះថា Jumaa Haya របស់កាណាដា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃប្រភេទទម្ងន់៦១គីឡូក្រាម។
ជាមួយនឹងលទ្ធផលនេះធ្វើអោយកីឡាការិនីរូបនេះមានពិន្ទុសរុប ២,៣០០ពិន្ទុ និងឈរនៅលំដាប់ទី៨នៅលើពិភពលោក។
ពានរង្វាន់ Karate1 Premier League គឺជាការប្រកួតដ៏សំខាន់បំផុតមួយដែលអត្តពលិកចូលរួមក្នុងការរកពិន្ទុដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក Tokyo Olympics ទីក្រុងតូក្យូនៅឆ្នាំ ២០២០។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអត្តពលិកចំនួន១៣៨០នាក់ មកពី៨៧ប្រទេសជុំវិញពិភពលោក៕
រូបភាព: kinhtedothi.vn & thethao.thanhnien.vn