ព្រះភាគិនេយ្យ (ក្មួយប្រុស) នៃព្រះមហាក្សត្រព្រះរាជាណាចក្រព្រុយណេ Faiq ibni Prince Jefri Bolkiah ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំព្រុយណេ សារជាថ្មីដើម្បីត្រៀមចូលរួមប្រកួតប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលធ្វឡើងនៅប្រទេសម៉ឡេស៊ី។

ក្រោមការដឹកនាំរបស លោក Kwon Oh-son ដែលជាគ្រូបង្វឹកនៃ U-22 ព្រុយណេ បានកោះហៅកីឡាករចំនួន២០រូប ដោយក្នុងនោះមានទ្រង់ Faiq Bolkiah ផងដែរ ដែលជាសមាជិកនៃក្លិបបម្រុងយុវជននៅលីគកំពូលអង់គ្លេស Leicester City Under-23s ក៏ត្រូវបានកោះហៅផងដែរ។

បញ្ជីឈ្មោះកីឡាករទាំង២០រូប នៃជម្រើសជាតិអាយុក្រោម២២ឆ្នាំព្រុយណេ:

គួរបញ្ជាក់ថា U-22 ព្រុយណេ នឹងត្រូវស្ថិតនៅពូល A ជាមួយ ម្ចាស់ផ្ទះម៉ាឡេស៊ី, មីយ៉ាន់ម៉ា, សិង្ហបុរី និងឡាវ ខណៈការប្រកួតបើកឆាកនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ទល់នឹងម្ចាស់ផ្ទះ ម៉ាឡេស៊ីផ្ទាល់តែម្ដង៕

 

រូបភាព: mulpix