អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កីឡាករ​ Sarayuth Chaikamdee បាន​ប្រកាស​ក្នុង​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ពី​ការ​ចូល​និវត្តន៍​ពី​បាល់​ទាត់​អាជីព​ហើយ។

Thailand’s Sarayuth Chaikamdee celebrates after scoring the first goal for his team during a world cup football qualifying match against Yemen at Supachalasai national stadium in Bangkok, Thailand Sunday, Nov. 18, 2007. (AP Photo/Apichart Weerawong)

អតីត​កីឡាករ​ល្បី​ថា​ ពូកែ​ទាត់​បញ្ចូល​ទី​ក្នុង​ចម្ងាយ​ជិត​នៅ​មុខ​ទី​រូប​នេះ​ បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា​៖” ខ្ញុំ​អរគុណ​ដល់​មនុស្ស​គ្រប់​គ្នា​រួម​ទាំង​ក្លឹប​ដែល​ខ្ញុំ​ធ្លាប់​បាន​លេង​ បណ្ដាញ​ផ្សព្វផ្សាយ​ និង​អ្នក​គាំទ្រ​ទាំង​អស់​។​ ខ្ញុំ​បញ្ចប់​អាជីព​បាល់​ទាត់​តែ​ត្រឹម​នេះ”។

Sarayuth គឺ​ជា​កីឡាករ​ម្នាក់​ជាប់​ឈ្មោះ​ក្នុង​លីក​កំពូល​ថៃ ក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​១០១​គ្រាប់​។ គាត់​នេះ​ហើយ​ដែល​ជា​កីឡាករ​ដំបូង​បំផុត​ ដែល​អាច​រក​គ្រាប់​បាល់​បាន​លើស​ពី​១០០​គ្រាប់​ក្នុង​លីក​ នឹង​មកដល់​បច្ចុប្បន្ន​មិន​ទាន់​មាន​នរណា​បំបែក​បាន​ឡើយ។

អតីត​កីឡាករ​ជម្រើស​ជាតិ​ថៃ​រូប​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត ​និង​ពូកែ​រក​គ្រាប់​បាល់​បំផុត​រហូត​ដល់​គេ​ដាក់​ឈ្មោះ​ថា​ Joe Five Yard” ដោយសារ​តែ​គាត់​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន ​នៅ​តែ​ចម្ងាយ​៥​យ៉ាដ(ជិត​៦​ម៉ែត្រ)។

អំឡុង​ក្នុង​អាជីព​បាល់​ទាត់​ គាត់​ធ្លាប់​ឈ្នះ​ជើង​ឯក​លីក​កំពូល​ថៃ​ជាមួយ​ក្រុម​ Port FC កាល​ពី​ឆ្នាំ ២០១០​ ជើងឯក​ King Cup ជាមួយ​​ជម្រើស​ជាតិ​ថៃ​កាល​ឆ្នាំ ២០០៦ ​និង​២០០៧​ហើយ​ក៏​ធ្លាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ ​SEA Games 2003 ដែរ៕