ប្រទេសដែលមានទំហំផ្ទៃដីតូចជាងគេ នៅក្នុងតំបន់អាស៊ាន សិង្ហបុរី នឹងត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប្រណាំងរថយន្ដពិភពលោក ឆ្នាំ ២០១៧ ( 2017 Formula One World Championship ) សម្រាប់ដំណាក់កាលទី១៤។

តាមគម្រោងការប្រណាំងរថយន្ដកម្រិតពិភពលោកនេះ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា នេះផ្ទាល់តែម្ដង នៅលើទីលាន Marina Bay Street Circuit ជាទីលានដែលមានចម្ងាយផ្លូវ ៥,០៦៥ គីឡូម៉ែត្រ ដែលនេះគឺជាការប្រកួតក្នុងដំណាក់កាលទី១៤ ខណៈការប្រកយតបានចាប់ផ្ដើមតាំងពីខែមិនា។

ការប្រកួតនៅក្នុងដំណាក់កាលទី១៤នេះ នឹងមានកីឡាករល្បីៗ មកពី១៥ប្រទេសជុំវិញពិភពលោកចូលរួមប្រកួត ស្មើនឹងចំនួន២១នាក់ ខណៈក្រោយការប្រកួតនេះ គឺនៅសល់៦ដំណាក់កាលទៀតទើបបញ្ចប់។

យ៉ាងណាមិញបើក្រឡេកមកមើលពីចំណាត់ថ្នាក់វិញ កីឡាករ Lewis Hamilton កំពុងស្ថិតនៅចំនាត់ថ្នាក់កំពូលតារាង ក្រោយឆ្លងកាត់ការប្រណាំងបាន១៣ដំណាក់កាលមក តាមពីក្រោយដោយកីឡាករ Sebastian Vettel នៅលេខ២ និងលេខ៣ កីឡាករ Valtteri Bottas។

តារាងចំណាត់ថ្នាក់សរុប:

ត្បិតខ្លួនធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែសិង្ហបុរី ពុំមានកីឡាករចូលរួមនៅក្នុងការប្រណាំងរថយន្ដកម្រិតពិភពលោកនេះឡើយ៕

មើលដំណាក់កាលទាំង២០នៃព្រឹត្តិការណ៍នេះ:

 

រូបភាព: thepaddockmagazine & cntraveller