កីឡាករម៉ាឡេស៊ី Faiz Subri ដែលបានឈ្នះពានរង្វាន់គ្រាប់បាល់ល្អដាច់គេលើលោក FIFA Puskas ឆ្នាំ២០១៦ បាននិយាយថាការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់គាត់មិនអាចប្រៀបធៀបជាមួយនឹងគ្រាប់បាល់របស់ កីឡាករ Olivier Giroud នៃក្រុម Arsenal ឆ្នាំ២០១៧នេះឡើយ។

រូបគេបាននិយាយថាការទាត់បាល់ហ្វ្រីឃីករបស់គេ និងការទាត់បាល់បកខ្យាដំរី របស់ Giroud សុទ្ធសឹងតែមិនអាចប្រៀបបាន និងអស្ចារ្យរៀងៗខ្លួន។

Faiz បាននិយាយថា៖ «ខ្ញុំមិនអាចប្រៀបធៀបគ្រាប់បាល់របស់ខ្ញុំជាមួយនឹងរូបគេ (Giroud) បានទេ ព្រោះគ្រាប់បាល់របស់ខ្ញុំគឺជាបាល់ដែលមិនមានការរំខាន ( Dead Ball )»។

Giroud កាលពីថ្ងៃចន្ទ បានឈ្នះពានរង្វាន់ FIFA Puskas សម្រាប់គ្រាប់បាល់ដ៏ល្អបំផុតប្រចាំឆ្នាំ ជាមួយនឹងការទាត់បាល់បកខ្យាដំរី គួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រកួតទល់នឹងក្រុម Crystal Palace។

ម្ចាស់ពានឆ្នាំ ២០១៦ កីឡាករ Faiz Subri បាននិយាយថាលោករីករាយចំពោះ កីឡាករបារាំង Giroud ដែលបានឈ្នះពានរង្វាន់នេះនៅឆ្នាំនេះ។

«ដំបូងខ្ញុំចង់អបអរសាទរដល់ Giroud ដែលបានឈ្នះពានរង្វាន់។ គាត់សមនឹងទទួលបានពានរង្វាន់បាល់ទាត់ FIFA ព្រោះវាគឺជាគ្រាប់បាល់តែមួយគត់ដែលចេញពីខ្លួនរបស់គាត់ផ្ទាល់»។

តោះ មកមើលគ្រាប់បាល់របស់ Olivier Giroud:

តោះ មកមើលគ្រាប់បាល់របស់ Faiz Subri:

បែបនេះក្ដី កីឡាករ Faiz បានបន្ថែមថាគ្រាប់បាល់ដ៏អស្ចារ្យរបស់រូបខ្លួន និង Giroud មិនអាចកើតឡើងម្តងទៀតឡើយ ឬត្រូវឃើញម្តងទៀត៕

 

រូបភាព: nst