ក្លិបាល់ទាត់ Espanyolដែលជាក្លឹបឈរលេខ៨ក្នុងពានរង្វាន់ La liga ប្រទេសអេស្បា៉ញរដូវកាលមុននឹងមកប្រកួតមិត្តភាពPre-Seasonជាមួយក្លឹបនៃលីកកំពូលឥណ្ឌូណេស៊ី Indonesian Liga 1 គឺក្លិប Persija Jakarta ក្នុងខែកក្កដាខាងមុខនៅទីក្រុង Bekasi។
បើតាមការបញ្ជាក់ពីប្រធានក្លឹប Persija Jakartaលោក Gede Widiade បានប្រាប់អ្នកកាសែតថាការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៩កក្កដាក្នុងកីឡដ្ឋាន Patriot Stadium Bekasi ។” ពួកយើងបានបញ្ចប់ការពិភាក្សាអំពីការប្រកួតមិត្តភាពជាមួយEspanyolហើយ។ ទោះបីជាយើងមានកាលវិភាគប្រកួតមមាញឹកក្នុងលីកក្ដី ប៉ុន្តែយើងបានយល់ព្រមទទួលការប្រកួតនេះពីព្រោះការប្រកួតបែននេះកម្រកើតមានណាស់១០ឆ្នាំទៀបពួកគេមកទីនេះម្ដងទៀត។”
ចំណែកខាងក្លឹបលីកកំពូលអេស្ប៉ាញក៏បានរៀបចំកាលវិភាគលេងជាមួយជម្រើសជាតិឥណ្ឌូណេស៊ីវ័យក្រោម១៩ឆ្នាំនៅទីក្រុងបានឌុងមុនជួប Macan Kemayoran នៅ៥ថ្ងៃបន្ទាប់។
ប្រធានបច្ចេកទេសក្លឹបខាងលើបានបន្តថា Espanyolនឹងមានការប្រកួត២ក្នុងប្រទេសឥណ្ឌូណេស៊ី។ថ្ងៃទី១៤ពួកគេជួប U19 ឥណ្ឌូណេស៊ីនៅទីក្រុងបានឌុងនាកីឡដ្ឋាន Bandung Lautan Api Stadium ៕
ប្រភព៖ Mundo Deportivo