ក្លិបបាល់ទាត់ Hoang Anh Gia Lai (HAGL) នៃលីគកំពូលវៀតណាម បានតែងតាំងអតីតជំនួយការគ្រូបង្វឹករបស់កូរ៉េខាងត្បូង លោក Chung Hae-seong ជាប្រធានបច្ចេកទេសថ្មីរបស់ក្លិប។

យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ HAGL អ្នកតំណាងក្លឹប លោក Nguyen Tan Anh បានបញ្ចប់ការចុះហត្ថលេខាលើអនុស្សរណៈជាមួយលោក Chung។ ភាគីទាំងសងខាងបានឈានដល់កិច្ចព្រមព្រៀងក្នុងការតែងតាំងជនជាតិកូរ៉េជានាយកបច្ចេកទេសថ្មីរបស់ក្រុម Hoang Anh Gia Lai ក្នុងរយៈពេល២ឆ្នាំ។

ពិធីចុះហត្ថលេខាជាផ្លូវការនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនៅថ្ងៃទី១៨ ខែតុលា។

គ្រូបង្វឹកវ័យ៥៩ឆ្នាំរូបនេះ ធ្លាប់ជាជំនួការគ្រូបង្វឹកកូរ៉េខាងត្បូង ដឹកនាំបាល់ទាត់ជម្រើសជាតិឆ្នាំ២០០២ និងឆ្នាំ២០១០ ដោយស្ថិតក្រោមការដឹកនាំរបស់ លោក Guus Hiddink និងបន្ទាប់មក Huh Jung-moo៕

 

រូបភាព: vnecdn.net & HAGL FC