ពានរង្វាន់លីគកំពូលមីយ៉ាន់ម៉ា ( Myanmar National League ) បានរកឃើញក្រុមជើងឯកជាផ្លូវការហើយ កាលពីម្សិលមិញដោយបានទៅលើ Shan United ក្រោយដាច់ពិន្ទុក្រុមលេខ២ ចំនួន២ពិន្ទុ។

Shan United បានដាច់ពិន្ទុគូប្រជែង Yangon United ចំនួន២ពិន្ទុ បន្ទាប់ពី Shan United បានយកឈ្នះ Hantharwady United ដោយលទ្ធផល ៤ទល់០ ខណៈដែល Yangon United ក៏បានយកឈ្នះគូប្រកួត Chin United រហូតដល់ ៧ទល់០ នៅថ្ងៃចុងក្រោយផងដែរ។

តារាងចំណាត់ថ្នាក់ពេញលេញនៃលីគកំពូលមីយ៉ាន់ម៉ា:

 

ដោយឡែកសម្រាប់ក្រុមដែលត្រូវកាត់ទៅប្រកួតនៅលីគទី២ គឺក្លិប Chin United ជាមួយនឹង Nay Pyi Taw ( Nay Pyi Taw កាត់ចេញដោយសារមានវិបត្តហិរញ្ញវត្ថុ )។

សម្រាប់ Shan United នឹងទទួលបានកៅអីប្រកួតពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Championship league វគ្គជម្រុះបឋម ជុំទី២ ( Preliminary round 2 ) ដើម្បីទទួលបានកៅអីឡើងទៅប្រកួតវគ្គជម្រុះ ( Play Off Round ) មុននឹងអាចឡើងទៅវគ្គបែងចែកពូលដែលជាជុំចុងក្រោយ៕

 

រូបភាព: Myanmar National League