ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) លើវិញ្ញាសារកីឡាបាល់ទាត់នឹងបន្តការប្រកួតនៅល្ងាចនេះ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានម្ចាស់ផ្ទះម៉ាឡេស៊ី, ថៃ, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។

ការប្រកួតនឹងចាប់ផ្ដើមដំបូងដោយថៃ ដែលជាក្រុមលេខ១ក្នុងពូល B ត្រូវប៉ះជាមួយ មីយ៉ាន់ម៉ា ដែលជាក្រុមលេខ២ក្នុងពូល A និង មួយគូទៀត ម្ចាស់ផ្ទះម៉ាឡេស៊ី ដែលជាក្រុមលេខ១ពូល A ជួបប្រកួតជាមួយ ឥណ្ឌូនេស៊ី  ដែលជាក្រុមលេខ២ក្នុងពូល B។

កម្មវីធីប្រកួតពេញលេញ:

គួរបញ្ជាក់ថា ម៉ោងនៅប្រទេសម៉ាឡេស៊ី ដើរលឿនជាងម៉ោងនៅកម្ពុជា ១ ម៉ោង ដូចនេះបានសេចក្ដីថា ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៣:០០ នាទីរសៀលដំណាលគ្នា៕

 

រូបភាព: The Asian Football Confederation /