ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) បានបញ្ចប់ការប្រកួតទី៤នៅក្នុងពូល A ហើយនាមុននេះបន្តិចជាលទ្ធផលគឺបានរកឃើញក្រុមចំនួន២ហើយដែលត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺ ម៉ាឡេស៊ី ជាមួយថៃ។

ការប្រកួតដែលមានការទាត់ចូលទីគ្នាចំនួន៩គ្រាប់ ក្នុងចំណោម៣ប្រកួត​នោះជាលទ្ធផលរួមមាន U-18 ម៉ាឡេស៊ី បានយកឈ្នះ U-18 កម្ពុជា ស្របពេលដែល U-18 ទីម័រខាងកើត បានឈ្នះ U-18 ឡាវ និង១គូទៀត U-18 សិង្ហបុរី បានចាញ់ U-18 ថៃ។

លទ្ធផលពីការប្រកួតទាំងស្រុង:

ពូល​ A នេះបានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ​ ពោលគឺម៉ាឡេស៊ី, ថៃ ស្របពេលដែលសិង្ហបុរី ដែលមានឱកាសតិចតួចនោះក៏បានបាត់បង់ដូចគ្នា បន្ទាប់ពីចាញ់ថៃ នៅមុននេះផ្ទាល់តែម្ដង។

មើលតារាងចំណាត់ថ្នាក់ ម៉ាឡេស៊ី ជាមួយថៃ ឈរនៅលេខ១ និងលេខ២ មាន១២ពិន្ទុស្មើគ្នា ដាច់ក្រុមលេខ៣សិង្ហបុរី រហូតដល់៦ពិន្ទុ។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A:

យ៉ាងណាមិញពូលនេះនៅសល់ការប្រកួត១ ប្រកយតទៀតដែលជាការប្រកួតបង្រ្គប់កិច្ច ដែលធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ខានស្អែកនេះ៕

 

រូបភាព: Myanmar Football Federation