កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ ការចាប់ឆ្នោតបែងចែកពូល ពានយុវជនទ្វីបអាស៊ី AFC U-23 Championship 2018 បានសម្រេចជាផ្លូវការហើយ និងបានដឹងថាប្រទេសក្នុងតំបន់អាស៊ាន៣ ស្ថិតនៅពូលណាខ្លះ។

ប្រទេសមកពីតំបន់អាស៊ានចំនួន៣នេះ រួមមាន U-23 ថៃ, ម៉ាឡេស៊ី និងវៀតណាម ដោយថៃ ស្ថិតនៅប្រអប់ទី៣ ខណៈម៉ាឡេស៊ី ជាមួយវៀតណាម ស្ថិតនៅប្រអប់ទី៤។

ក្រឡេកមកមើលតារាងបែងចែកប្រអប់ មុនការចាប់ឆ្នោត:

ជាលទ្ធផលក្រោយការចាប់ឆ្នោតបានបង្ហាញថា ប្រទេសក្នុងតំបន់អាស៊ាន៣ សុទ្ធតែស្ថិតនៅពូលផ្សេងៗពីគ្នា ដោយថៃ ស្ថិតនៅពូល B ម៉ាឡេស៊ី ស្ថិតនៅពូល C និងវៀតណាម ស្ថិតនៅពូល D។

លទ្ធផលនៃការចាប់ឆ្នោតកាលពីម្សិលមិញ:

ការប្រកួតជាផ្លូវការគ្រោងនឹងធ្វើឡើង នាដើមឆ្នាំ២០១៨ ពោលគឺពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដោយការប្រកួតទាំងអស់នឹងធ្វើឡើងនាប្រទេសចិន។

គួររំលឹកថា ម៉ាឡេស៊ី ជាមួយ វៀតណាម បានឡើងមកដល់ជុំផ្ដាច់ព្រ័ត្រនេះ ដោយសារម៉ាឡេស៊ី ជាក្រុមលេខ១ក្នុងពូល H ស្របពេលដែលវៀតណាម ( ពូល I ) ជាមួយថៃ ( ពូល H )ឡើងមកក្នុងនាមជាក្រុមលេខ២ល្អ៕

 

រូបភាព: Asian Football Confederation