កីឡាករមុជទឹកម៉ាឡេស៊ី ដែលទើបតែបានបរាជ័យក្នុងការធ្វើតេស្តសារធាតុញៀននៅឯទីក្រុង Kuala Lumpur Sea Games (KL2017) កំពុងរង់ចាំយ៉ាងអន្ទះសារ សម្រាប់កាលបរិច្ឆេទកំណត់ដោយមន្ទីរពិសោធន៍នៅទីក្រុង New Delhi ដែលជាកន្លែងធ្វើតេស្តគំរូ B។

លោកវេជ្ជបណ្ឌិត Surendar Singh Cheema ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បាននិយាយថា៖ «វាគឺជានីតិវិធីដ៏សាមញ្ញមួយ។ នៅពេលយើងទទួលបានលទ្ធផលគំរូមួយរបស់អត្តពលិកនោះលិខិតមួយត្រូវបានផ្ញើចេញដើម្បីផ្តល់យោបល់ដល់ជនល្មើសនៅសកម្មភាពបន្ទាប់។

«ឥឡូវនេះប្រសិនបើអត្តពលិកបានសម្រេចចិត្តមិននៅទីនោះ (New Delhi) នោះវានឹងក្លាយជាដំណើរការឆ្ពោះទៅមុខមួយ ប៉ុន្តែនៅពេលអត្តពលិកជ្រើសរើសដើម្បីបង្ហាញវត្តមានដើម្បីពិនិត្យគំរូ B នោះភាគីនីមួយៗត្រូវតែ យល់ព្រមលើកាលបរិច្ឆេទ»។ លោកបន្ថែម។

អត្តពលិករូបនេះក៏ត្រូវបានអនុញ្ញាតអោយនាំយកមនុស្សម្នាក់មកតាមផងដែរ ជាធម្មតាវាត្រូវការចន្លោះពី ២ទៅ៤ ថ្ងៃ រាប់ពីកាលបរិច្ឆេទធ្វើតេស្តមុនពេលយើងទទួលបានលទ្ធផលចុងក្រោយ។

កាលពីថ្ងៃចន្ទ នៅទីលានហ្វឹកហាត់កីឡាម៉ាឡេស៊ី បានរងការរង្គោះរង្គើដោយរឿងអាស្រូវដ៏សំខាន់ពីរ (ការប្រើគ្រឿងញៀន និងការរំលោភសេពសន្ថវៈ) ដែលទាក់ទងទៅនឹងក្រុមជម្រើសជាតិមុជទឹកម៉ាឡេស៊ី។

វាត្រូវបានគេរាយការណ៍ថាអត្តពលិកដែលអាចប្រឈមនឹងការហាមឃាត់៤ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានកំហុសចំពោះការប្រើប្រាស់សារធាតុហាមឃាត់ (sibutramine) ហើយក៏ត្រូវបាត់បង់មេដាយមាសដែលឈ្នះពីការប្រកួតកីឡា SEA Games នេះផងដែរ។

ករណីនេះបានប៉ះទង្គិចយ៉ាងខ្លាំងជាពិសេសនៅពេលដែលក្រុមប្រឹក្សាកីឡាជាតិ (NSC) មានការជឿជាក់យ៉ាងខ្លាំងថាអត្តពលិកម៉ាឡេស៊ី នឹងមិនមានការពាក់ព័ន្ធជាមួយរឿងនេះឡើយ។

លោក S. Nishel Kumar ប្រធានអង្គភាពប្រឆាំងសារធាតុញៀន របស់ម៉ាឡេស៊ី នៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើបញ្ហានេះលោកបានបន្ថែមថា៖ «ជាមួយក្រុមប្រឹក្សាកីឡាជាតិ NSC យើងបានធ្វើតេស្ត សិក្ខាសាលា និងអ្វីៗជាច្រើនទៀតសម្រាប់រាល់ការចូលរួមទាំងអស់នៅក្នុងកីឡាស៊ីហ្គេម ចាប់តាំងពីខែតុលាឆ្នាំមុន»។

«នេះគឺជាសំណួរពិបាកខ្លាំងណាស់ពីព្រោះយើងបានធ្វើតេស្តសាកល្បងជាបន្តបន្ទាប់»។ លោក Nishel Kumar បន្ត។

វាត្រូវបានគេយល់ថាសារធាតុរំញោច នឹងនៅក្នុងរាងកាយយ៉ាងហោចណាស់ ក៏ពី ២ ទៅ៣សប្តាហ៍នៅពេលដែលសារធាតុខ្លាំងដូចជាសារធាតុ steroids អាចស្ថិតនៅក្នុងខ្លួនបានយូរខែ។

គួររំលកឹកថា កាលពីថ្ងៃទី០៣ ខែតុលា អត្តពលិក ចំនួន៣នាក់ ដែលចូលរួមព្រឹត្តិការណ៍ SEA Games នៅម៉ាឡេស៊ី រួមទាំងម្ចាស់មេដាយមាស ជនជាតិម៉ាឡេស៊ី បានធ្វើតេស្តឃើញថាមានវិជ្ជមានចំពោះការប្រើប្រាស់សារធាតុហាមឃាត់៕

 

រូបភាព: nst