កីឡាការិនី អត្តពលិកម្មជនជាតិវៀតណាម ឈ្មោះ Le Tu Chinh នឹងចេញទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិករហូតដល់៣ឆ្នាំ ដើម្បីត្រៀមដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
កីឡាការិនីដែលត្រូវបានគេទទួលស្គាល់ថាស្តេចរត់ប្រណាំងប្រចាំតំបន់អាស៊ានរុបនេះ គ្រោងនឹងចេញទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុង ប្រហែល ៨៧,០០០ ដូល្លាអាមេរិក នេះបើយោងតាម នាយកដ្ឋាន វប្បធម៌ កីឡា និងទេសចរណ៍ ប្រចាំទីក្រុងហូជីមិញ បានអោយសារពត៌មានក្នុងស្រុកដឹង។
គោលបំណងដ៏ធំបំផុតនៅក្នុងការចេញទៅហ្វឹកហាត់របស់កីឡាការិនីរូបនេះ គឺដើម្បីអាចទទួលសំបុត្រយន្ដហោះចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ( Olympic Games 2020 ) នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
ដំណើរទៅហ្វឹកហាត់នេះក៏មានការដឹកនាំពីគ្រូបង្វឹកផងដែរ ពោលគឺរួមមដំណើរជាមួយ លោក Nguyen Thi Thanh Huong។
ក្នុងព្រឹត្តិការណ៍ SEA Games ដែលទើបតែបញ្ចប់នៅម៉ាឡេស៊ី កាលពីខែមុន កីឡាការិនី Chinh បានឈ្នះមេដាយមាសលើវិញ្ញារត់ ១០០ម៉ែត្រ ផ្នែកនារី ក្រោយផ្តួលកីឡាករហ្វីលីពីន Zaidatul Husniah Zulkifli ដែលមានចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងថេរវេលា ១១,៧៤ និងឈ្នះលើវិញ្ញាសារ ២០០ម៉ែត្រ ជាមួយនឹងថេរវេលា ២៣,៦៤ ។
មិនតែប៉ុណ្ណោះ កីឡាករវ័យ២០ឆ្នាំ ដដែលរូបនេះ ក្នុងការប្រកួតលើវិញ្ញាសាររត់បណ្ដាក់៤នាក់ ១០០ម៉ែត្រ រួមជាមួយមិត្តរួមសញ្ជាតិកីឡាការិនី Nguyen Thi Mong Tuyen, Tran Thi Yen Hoa និង Do Thi Quyuy ក្នុងថេរវេលា ៤៣,៨៨ ផងដែរ។៕
រូបភាព: zing.vn