ខ្សែប្រយុទ្ធសញ្ជាតិកូស្តារីកា នៃទ្វីបអាមេរិកឡាទីន កីឡាករ Ariel Francisco Rodríguez ដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូលថៃ ជាមួយក្រុម Bangkok Glass ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ។

ការកោះហៅនេះគឺដើម្បីត្រៀមប្រកួតទល់នឹង ក្រុមជម្រើសជាតិហង់ដូរ៉ាស និង ក្រុមជម្រើសជាតិប៉ាណាម៉ា ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ២០១៨ ប្រចាំតំបន់អាមេរិកឡាទីន FIFA World Cup Russia 2018 នាខែតុលាខាងមុខនេះ។

ក្នុងចំណោមកីឡាករដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ Ariel Francisco Rodríguez គឺជាកីឡាករតែម្នាក់គត់នៅក្នុងក្រុម ដែលកំពុងប្រកបអាជីពនៅលីគបាល់ទាត់ក្នុងទ្វីបអាស៊ី ស្របពេលដែលមិត្តរួមសញ្ជាតិដទៃទៀតសុទ្ធតែប្រកបអាជីពនៅលីគបាល់ទាត់តំបន់អឺរ៉ុប និងអាមេរិក ជាដើម។

នៅរដូវកាល ២០១៧ នេះ Ariel Francisco Rodríguez បានបង្ហាញខ្លួនបាន ១១ ប្រកួតជាមួយ Bangkok Glass និងទាត់បញ្ចូលទីបាន ៥ គ្រាប់ផងដែរ៕

 

រូបភាព: Bangkok Glass & Ezequiel Becrera