នៅល្ងាចថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៧ នេះក្រុមបាល់ទាត់ជម្រើសជាតិក្នុងតំបន់អាស៊ានចំនួន ៥ ក្រុមនឹងមានការប្រកួតផ្លូវការជាមួយនឹងពានរង្វាន់ធំៗ២។
– ពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018៖
ជម្រើសជាតិថៃ នឹងត្រូវធ្វើការប្រកួតនៅក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលនឹងត្រូវជួបប្រកួតជាមួយ ជម្រើសជាតិអូស្រ្តាលី ក្នុងប្រកួតទី១០ ចុងក្រោយនៅក្នុងពូល A ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅវេលាម៉ោង ៥:០០ ល្ងាច នាប្រទេសអូស្រ្តាលី។
– ពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019៖
នៅក្នុងពានរង្វាន់នេះ មានក្រុមជម្រើសជាតិរហូតដល់ទៅ ៥ ដែលនឹងត្រូវប្រកួត រួមមាន កម្ពុជា, មីយ៉ាន់ម៉ា, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម។
- កម្ពុជា ប្រកួតជាមួយ វៀតណាម នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅទឹកដីនៃប្រទេសកម្ពុជា
- សិង្ហបុរី ប្រកួតជាមួយ តួរមីនីស្ថាន នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅទឹកនៃប្រទេសសិង្ហបុរី
- ហ្វីលីពីន ប្រកួតជាមួយ យ៉េម៉ែន នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅទឹកដីនៃប្រទេសហ្វីលីពីន
- ម៉ាឡេស៊ី ប្រកួតជាមួយ ហុងកុង នៅវេលាម៉ោង ៧:៤៥ នាទីយប់ នៅទឹកដីនៃប្រទេសម៉ាឡេស៊ី
ដោយឡែកការប្រកួត១គូរវាង មីយ៉ាន់ម៉ា ជាមួយ តាជីគីស្ថាន ត្រូវបានលើកការប្រកួត៕
រូបភាព: goal.com