បន្ទាប់គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ លោក Nguyen Huu Thang បានប្រកាសសម្រេចលាលែងពីតំណែងភ្លាមៗ ក្រោយដឹកនាំកូនក្រុមចាញ់ថៃ ៣ទល់០ អនុប្រធានសហព័ន្ធវៀតណាម ក៏បានប្រកាសលាលែងពីតំណែងដូចគ្នា ក្រោយក្រុមធ្លាក់ចេញពី SEA Games។
លោក Doan Nguyen Luc ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានប្រកាសបន្ទាប់ពី លោក Nguyen Huu Thang ដែលជាគ្រូបង្វឹក ក៏បានសម្រេចលាលែងដូចគ្នា ដែលនេះជាការសន្យារបសលោក តាំងពីមុនការប្រកួតមកដល់ម្លេះ ថាបើសិនជាក្រុមមិនទទួលបានមេដាយមាសនោះទេ នោះលោកនឹងស្នើរសុំលាលែងពីតំណែង។
រំលឹកថា លោក Doan Nguyen Luc ក្រៅតែពីមានតួនាទីជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោកក៏ជាម្ចាស់ក្លិបបាល់ទាត់នៅក្នុងលីគកំពូលវៀតណាមផងដែរ គឺក្លិប Hoang Anh Gia Lai ហើយក៏ជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅប្រទេសវៀតណាមផងដែរ៕
រូបភាព: bongda.vn