ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ានអាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2017 ) បានបញ្ចប់ការប្រកួតទី៤នៅក្នុងពូល B ហើយនៅមុននេះបន្តិចជាលទ្ធផលបង្ហាញថាមានការទាត់បាល់បញ្ចូលគ្នាចំនួន១០គ្រាប់ ក្នុងចំណោម២ប្រកួត។

ជាលទ្ធផលនៃការប្រកួតនៅក្នុងពូល B នេះបញ្ចប់ទៅដោយ U-18 វៀតណាម បានឈ្នះ U-18 ឥណ្ឌូនេស៊ី ៣ទល់០ ស្របពេលដែល U-18 មីយ៉ាន់ម៉ា បានយកឈ្នះ U-18 ហ្វីលីពីន យ៉ាងចាស់ដៃ ៧ទល់០ ។

លទ្ធផលពីការប្រកួតទាំងស្រុង:

វៀតណាម ធ្វើបានយ៉ាងល្អនៅក្នុងបូល B នេះក្រោយឡើងមកឈរនៅកំពូលតារាងបណ្ដោះអាសន្នជាមួយនឹងជ័យជម្នះ៣លើកជាប់ៗគ្នា តាមពីក្រោយដោយ មីយ៉ាន់ម៉ានៅលេខ២ ស្របពេលដែលឥណ្ឌូនេស៊ី ឈរនៅលេខ៣ ខណៈព្រុយណេនៅមានឱកាសដណ្ដើមយកលេខ២ លើកលែងតែហ្វីលីពីន ដែលជ្រុះចេញពីពានរង្វាន់មុនគេ។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល B:

 

យ៉ាងណាមិញពូលនេះនៅសល់ការប្រកួត១ ប្រកួតទៀតដែលជាការប្រកួតចុងក្រោយ និងកាត់សេចក្ដីថា២ក្រុមណានឹងបានឡើងទៅវគ្គបន្ត ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ខានស្អែកនេះ៕

 

រូបភាព: Myanmar Football Federation