នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៣ នឹងមានការប្រកួតបាល់ទាត់ ក្នុងពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U-19 Championship 2018 វគ្គជម្រុះ ប្រចាំពូល ដែលជាពូលចាប់ផ្ដើមមុនគេធ្វើឡើងនៅប្រទេសកម្ពុជា។
ប្រទេសទាំង៣ដែលនឹងត្រូវមានការប្រកួទនៅថ្ងៃនេះ រួមមានម្ចាស់ផ្ទះ U-19 កម្ពុជា, U-19 មីយ៉ាន់ម៉ា និង U-19 ហ្វីលីពីន ដែលទាំង៣ក្រុមស្ថិតនៅក្នុងពូលជាមួយគ្នា រួមជាមួយ U-19 ចិន ផងដែរ ខណៈការប្រកួតធ្វើឡើងនៅទឹកដីកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះ។
សមាសភាពក្រុមក្នុងពូល:
ជំនួបដំបូងនៅក្នុងពូល និងជាពូលដែលប្រកួតមុនគេបង្អស់នៅក្នុងពានរង្វាន់ដែលមានរហូតដល់១០ពូលនោះ គឺរួមមានគូទី១ U-19 មីយ៉ាន់ម៉ា ត្រូវប៉ះ U-19 ហ្វីលីពីន និងគូទី២ U-19 ចិន ត្រូវជួបជាមួយម្ចាស់ផ្ទះ U-19 កម្ពុជា។
កម្មវិធីប្រកួតទាំងស្រុង:
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៩ ឆ្នាំ ( 2018 AFC U-19 Championship ) វគ្គជម្រុះនេះ គឺដើម្បីទទួលបានកៅអីឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ ឆ្នាំ ២០១៨ ខាងមុខ។
ដើម្បីមានសិទ្ធិឡើងទៅជុំផ្ដាច់ព្រ័ត្រ គឺក្រុមទាំង ៤ ត្រូវតែធ្វើអោយបានល្អបំផុត ដោយត្រូវតែជាក្រុមដែលឈរលេខ១ក្នុងពូលជាដាច់ខាត ឬក្នុងនាមជាក្រុមដែលឈរនៅលេខ ២ ល្អបំផុត ទើបអាចឡើងជុំផ្ដាច់ព្រ័ត្របាន៕
រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា