ក្រុមហ៊ុន Sumsung សាខានៅប្រទេសវៀតណាម បានផ្ដល់ជូនទូរទស្សន៍ចំនួន១០០គ្រឿង ដល់អត្តពលិកវៀតណាមដែលដណ្ដើមមេដាយមាស១០០នាក់ ក្នុងកីឡា SEA Games 2017 ដែលនឹងមកដល់នៅឆាប់ៗនេះ។
យោងតាមការចុះកិច្ចសន្យាឧបត្ថម្ភរវាង ក្រុមហ៊ុន ជាមួយ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម ( VOC ) ជាមួយនឹងទឹកប្រាក់ប្រមាណ ៧០,៥០០ ដូល្លាអាមេរិក នឹងផ្ដល់ជូនបន្ថែមនូវលិខិតសរសើរ ដល់អត្តពលិកដែលឈ្នះ។
គួរបញ្ជាក់ថា វៀតណាម នឹងបញ្ជូនអត្តពលិកចំនួន៦៨១ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕