ប្រទេសវៀតណាម នឹងទទួលរៀបចំព្រឹត្តិការណ៍កីឡាអត្តពលិកម្ម International Track and Field Championships Open 2017 ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង ហូជីមិញ។
ការប្រកួតនឹងធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៨ ខែកក្កដា នេះ នៅកីឡដ្ឋាន Thong Nhat Stadium។
តាមការអោយដឹងព្រឹត្តិការណ៍នេះ នឹងមានអត្តពលិកចូលរួមប្រកួតប្រមាណជិត ៥០០ នាក់ មកពីប្រទេសចំនួន៧ រួមមានកូរ៉េខាងត្បូង, ថៃ ឥណ្ឌ និងម៉ាឡេស៊ី ជាដើម ដោយមានការប្រកួតដណ្ដើមមេដាយរហូតដល់ ៤៤ មេដាយ។
អាចនិយាយបានថា ការប្រកួតនេះអាចជាការប្រកួតត្រៀមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខនេះផងដែរ៕
រូបភាព: vietnamnews.vn