បន្ទាប់ពីការចាកចេញរបស់ លោក Nguyen Huu Thang ក្រោយដឹកនាំកូនក្រុមធ្លាក់ចេញពី SEA Games 29th ជម្រើសជាតិវៀតណាម បានតែងតាំងគ្រូបង្វឹកថ្មី ជាបណ្ដោះអាសន្ន ដើម្បីត្រៀមឡើងមកប្រកួតទល់កម្ពុជា នៅដើមខែកញ្ញាខាងមុខនេះ។

គ្រូបង្វឹកដែលត្រូវបានតែងតាំងថ្មីមានឈ្មោះថា លោក Mai Duc Chung ដែលជាអតីតគ្រូជម្រើសជាតិនារីវៀតណាម ឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡា SEA Games 29th 2017 ចូលមកកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នក្រុមជម្រើសជាតិវៀតណាម ត្រៀមចូលរួមវគ្គជម្រុះ AFC Asian Cup 2019។

គួរបញ្ជាក់ លោក Mai Duc Chung បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹកតាំងពីឆ្នាំ២០០៣មក ដោយភាគច្រើនកាន់ក្រុមបាល់ទាត់នារី ជោគជ័យធំបំផុតរបស់លោកគឺបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិនារីឈ្នះមេដាយមាសក្នុងកីឡា SEA Games ចំនួន៣លើករួចមកហើយ។

ជម្រើសជាតិវៀតណាម នឹងត្រូវធ្វើការប្រកួតជាមួយ ជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះពាន AFC Asian Cup UAE 2019 នៅថ្ងៃទី០៥ ខែកញ្ញា វេលាម៉ោង ៦និង៣០នាទីល្ងាច នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

 

ចូលអាន: ធ្លាក់ចេញពី SEA GAME 29TH គ្រូបង្វឹកវៀតណាម ប្រកាសលាលែងពីតំណែង

 

រូបភាព: danviet