បុរសពីរនាក់ រួមទាំងមន្រ្តីប៉ូលីសម្នាក់បានរងរបួសនៅពេលមានការប៉ះទង្គិចគ្នាមួយ បន្ទាប់ពីការប្រកួតកីឡាបាល់ទាត់ពានកម្រិតទី២ ម៉ាឡេស៊ី ( Malaysia Cup ) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Perak និង Johor Darul Ta’zim (JDT) ។
ការប៉ះទង្គិចគ្នាបានកើតឡើងនៅខាងក្រៅពហុកីឡដ្ឋាន Perak ក្នុងទីក្រុង Ipon កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា បន្ទាប់ពីការប្រកួត។
ត្រូវបានគេយល់ថាអ្នកគាំទ្រម្នាក់បានទទួលរងរបួសពោះ ក្រោយការបាញ់កាំភ្លើងផ្សែង។
ប៉ូលីសនៃទីក្រុង Ipoh បាននិយាយថា ប៉ូលីសបានចាប់ខ្លួនមនុស្ស៧នាក់ ក្នុងការប្រយុទ្ធគ្នានៅជិតជ្រកទ្វារ F នៅឯពហុកីឡដ្ឋា ននៅវេលាម៉ោង ១០និង៥០នាទីយប់។
លោកបានមានប្រសាសន៍ថា៖ «អ្នកទាំងអស់មិនមានកំណត់ត្រាបទល្មើសព្រហ្មទណ្ឌទេ» ដោយបន្ថែមថាករណីនេះនឹងត្រូវស៊ើបអង្កេតនៅក្រោមមាត្រា១៦០នៃក្រមព្រហ្មទណ្ឌ។
បរិយាកាសខាងក្រៅពហុកីឡដ្ឋាន Perak បានតានតឹងនៅពេលដែលជម្លោះរវាងអ្នកគាំទ្រក្លិបទាំងពីរ។ វាត្រូវបានគេដឹងថាបើទោះបីជាមានសន្តិសុខយ៉ាងតឹងរឹងក៏ដោយអ្នកគាំទ្រមិនបានចាកចេញពីបរិវេណនោះទេ ទោះបីជាពួកគេត្រូវបានប្រាប់ដោយអាជ្ញាធរក៏ដោយ។
គួរបញ្ជាក់ថា លទ្ធផលបញ្ចប់រវាង Perak និង Johor Darul Ta’zim (JDT) គឺបានបញ្ចប់ទៅដោយ ស្មើគ្នា ១ទល់១ សម្រាប់ជើងទី១ ខណៈក្រុមទាំងនឹងត្រូវជួបគ្នានៅជើងទី២ម្ដងទៀតនៅថ្ងៃទី២១ ខែតុលាខាងមុខនេះ៕
រូបភាព: thestar