ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី នឹងធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសកោះហុងកុង កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ដោយបញ្ចប់តៅជាមួយនឹងលទ្ធផលស្មើ។

ការប្រកួតដែលធ្វើឡើងនៅលើកីឡដ្ឋាន Jalan Besar Stadium ទឹកដីនៃប្រទេសសិង្ហបុរី ក្រុមភ្ញៀវហុងកុង បាននាំមុខមុនត្រឹមតែ៥២វិនាទី ស្មើនឹងនាទីទី១ តែត្រូវបានម្ចាស់ផ្តហសិង្ហបុរី តាមស្មើនៅនាទី៧៥ និងរក្សាលទ្ធផលរហូតដល់ចប់ការប្រកួត។

គោលបំណងនៃការប្រកួតនេះ សម្រាប់ក្រុមទាំង២គឺជាការប្រកួតត្រៀមពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ដោយសិង្ហបុរី ត្រូវជួប តួមីនីស្ថាន ស្របពេលដែលហុងកុង ត្រូវជួបប្រកួតជាមួយ ម៉ាឡេស៊ី៕

 

រូបភាព: Football Association of Singapore